ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:០៧:៣២ ល្ងាច

Position 1

បុរី ឃុនសេង

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើហិង្សានៅស្រុកស្វាយលើ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើហិង្សានៅស្រុកស្វាយលើ

ខេត្តសៀមរាប ៖អាជ្ញាធរស្រុកស្វាយលើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាន់ សុភក្រ័ត្រា ភេទប្រុសអាយុ ១៨ឆ្នាំមានទីលំ​ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី​ ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០។ ជនសង្ស័ឈ្មោះ ឆាន់ សុភក្រ័ត្រា នេះបានធ្វើសក ម្មភាពយកដាវកាប់ទៅលើជនរងគ្រោះចំនួន០២នាក់

១/ឈ្មោះ​ ចាប ចិន ភេទប្រុសអាយុ ២៦ ឆ្នាំមុខរបរកសិករនៅ ភូមិរំដួល ឃុំស្រុកវ៉ារិន ខេត្តសៀមរាប
២/ឈ្មោះរឿន សុផាត ភេទប្រុសអាយុ ២០ឆ្នាំមុខរបរកាត់សក់មានស្រុកកំណើត នៅភូមិក្បាលហុងថ្មី ឃុំល្វាស្រុកចំការលើ ខេត្តកំពង់ចាមដែលបានស្នាក់នៅបណ្ដោះ អាសន្ន ក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។

នៅយប់ថ្ងៃទី ០១ ខែ ០៣ ឆ្នាំ ២០២០ ជនរងគ្រោះទាំង០២ នាក់ខាងលើបាននាំគ្នាទៅដើរលេងកម្សាន្តកម្មវិធីដង្ហែផ្កាប្រាក់និងបំបួសនាគនៅវត្តត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើពេលទៅដល់ជនរងគ្រោះឈ្មោះរឿង សុផាត បានឃើញជនសង្ស័យ ឆាន់ សុភ័ក្រត្រា នៅទីនោះដែរ ពេលនោះជនរងគ្រោះក៏បានដើរទៅវាយជនសង្ស័យចំនួន០១ ដៃ មូលហេតុនៃការវាយដោយសារនៅយប់ថ្ងៃទី ២៩ ខែ ០២ ឆ្នាំ ២០២០ បក្ខពួកជនសង្ស័យបានវាយមកលើជនរងគ្រោះតែជនរងគ្រោះមិនស្គាល់ក្រុមបក្ខពួកជនសង្ស័យនៅឡើយទើបមកដល់យប់ថ្ងៃទី ០៣ ខែ ០៣ ឆ្នាំ ២០២០ ជនរងគ្រោះឃើញជនសង្ស័យក៏វាយសងសឹកវិញដោយឃើញសភាពជនរងគ្រោះរឿងសុផាត និងជនសង្ស័យ ឆាន់ សុភ័ក្រត្រា បានវាយគ្នាដោយដៃទៅវិញទៅមកឃើញដូចនេះជនរងគ្រោះចាប ចិន បានចូលទៅឃាត់បំបែកពេលនោះជនសង្ស័យឆាន់សុភ័ត្រាក៏បានរត់ចេញពីកន្លែងវាយគ្នាសំដៅទៅម៉ូតូដែលគេចតទុកនៅក្បែរនោះហើយយកដាវដែលគេទុកនៅជាប់បាំងច្រវ៉ាក់ម៉ូតូយកមកកាប់ជនរងគ្រោះចាប ចិន ត្រូវចំដៃមួយដាវ ត្រូវចំក្បាលផ្នែកខាងក្រោយមួយដាវជនរងគ្រោះបានប្រាស់ខ្លួនរត់ចេញ បន្ទាប់មកជនសង្ស័យគេបន្តទៅកាប់លើជនរងគ្រោះឈ្មោះរឿន សុផាត ម្នាក់ទៀត ចំនួន០៥ ដាវទៀតត្រូវចំចិញ្ចើមមួយដាវ ខ្នងមួយដាវ កដៃឆ្វេងមួយដាវកែងដៃឆ្វេងមួយដាវ កែងដៃស្ដាំមួយដាវ ពេលជនសង្ស័យកាប់រួចបានរត់គេចចេញពីទីនោះ បន្ទាប់មកសមត្ថកិច្ចយើងបានសហការជាមួយប្រជាការពារតាមចាប់ជនសង្ស័យឃាត់ខ្លួនមកសួរនាំនៅអធិការរដ្ឋានចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា​ តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានប្រព្រឹត្តសកម្មភាពនេះប្រាកដមែន ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនមានលទ្ធផលវិជ្ជមាន។
ករណីនេះយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14