ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:៥៥:២៦ ព្រឹក

Position 1

បុរី ឃុនសេង

សាខាកាក់បាតក្រហម កម្ពុជាខេត្តក្រចេះ បាននាំយកអាកុល ម៉ាស់ សាប៊ូ ប៉ុស្ត៍ស្ទ័ ជូនមន្ទីរពេទ្យបង្អែក

សាខាកាក់បាតក្រហម កម្ពុជាខេត្តក្រចេះ បាននាំយកអាកុល ម៉ាស់ សាប៊ូ ប៉ុស្ត៍ស្ទ័ ជូនមន្ទីរពេទ្យបង្អែក

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមនឹង ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្តសាខា បាននាំយកសម្ភារៈ សម្រាប់អប់រំផ្សព្វផ្សាយ អំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយ ហានិភ័យពីការឆ្លងជម្ងឺ Covid-19 រួមមាន៖ អាកុលចំនួន៤០លីត្រ, ម៉ាស់ចំនួន១០០ម៉ាស់, សាប៊ូចំនួន១០០ដុំ និងប៉ុស្តិ៍ស្ទឺមួយចំនួន ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តក្រចេះ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ត្រៀមបំរ៉ុងទុកនិងប្រើប្រាស់ ។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម វ៉ា ថន ក៏បានពាំនាំមកនូវ
ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្ត និងបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនមន្ត្រីបុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

បន្ទាប់មកឯកឧត្តម ក៏សូមអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕ រី ដានីន


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14