ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៤៨:៤៤ ល្ងាច

Position 1

បុរី ឃុនសេង

ពលរដ្ឋប្រមាណជាង៤០គ្រួសារផ្ទះការតវ៉ានិងអាជ្ញាធរអប្សរាកំណត់ព្រំត្រពាំងហែផ្កា ចំដីមានប្លង់រឹង

ពលរដ្ឋប្រមាណជាង៤០គ្រួសារផ្ទះការតវ៉ានិងអាជ្ញាធរអប្សរាកំណត់ព្រំត្រពាំងហែផ្កា ចំដីមានប្លង់រឹង

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារបានរៀបរាប់ថា អាជ្ញាធរអប្សរា បានបោះបង្គោលព្រំនៅត្រពាំងហែផ្កា ចូលក្បាលដីពួកគាត់ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីត្រពាំងបុរាណ។ពលរដ្ឋស្នើឲ្យអាជ្ញាធរជួយកំណត់ព្រំទាំងទួលនិងត្រពាំងឲ្យបានត្រឹមត្រូវ ព្រោះពួកគាត់ជាអ្នកស្រុករស់នៅទីនេះតាំងពីដូនតាមកនិងពួកគាត់មានបង្កាន់ដៃប្លង់ដីរួចរាល់ហើយ។

ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០ ស្ថិតនៅជិតត្រពាំងហែផ្កា ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
ពលរដ្ឋដែលមកស្នើសុំបាននាំគ្នាឈរនៅមុខបង្គោលកំណត់ព្រំដែលអាជ្ញាធរជាតិអប្សរា បានបោះកាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ។ពលរដ្ឋបានឲ្យដឹងថា ជាទូទៅដីត្រពាំងបុរាណ គេតែងតែទុកគម្លាតទាំងទួលនិងត្រពាំងត្រឹម៥ម៉ែត្រទៅ១០ម៉ែត្រតែប៉ុណ្ណោះ។ចឹងហើយបានជាពួកគាត់ស្នើឲ្យអាជ្ញាធរពិចារណានិងពិនិត្យឡើងវិញផង។ព្រោះបានធ្វើឲ្យប៉ះពាល់ដីរបស់ពួកគាត់ដែលបានចុះបញ្ជីមានបង្កាន់ដៃប្លង់រឹងរួចហើយ នៅឡើយតែប្លង់ធ្លាក់មក។ពលរដ្ឋលើកឡើងថាពួកគាត់ជាអ្នកស្រុករស់នៅទីនេះតាំងពីដូនតាមកម្លេះមិនគួរណាមកធ្វើបាបពួកគាត់សោះ។ចំណែកពលរដ្ឋម្នាក់ទៀតបានលើឡើងស្រដៀងគ្នាថា ពួកគាត់ជាពលរដ្ឋស្លូតត្រង់និងក្រក្រី ចឹងហើយពួកគាត់មិនអាចទៅតតាំងជាមួយអាជ្ញាធរបានទេមានតែសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធនិងប្រមុខនៃរាជរដ្ឋាភិបាល មេត្តាចុះពិនិត្យជាក់ស្តែងម្តងទៀតមុននឹងសម្រេចកំណត់បែបនេះ។ការចុះមកបោះបង្គោលនេះដែរពួកគាត់ជាអ្នកភូមិមិនបានដឹងទេ។ យ៉ាងនេះក្តីលោក ភាជ ផង់ មេភូមិបុស្សក្រឡាញ់ បានឲ្យដឹងថា ក្រុមបងប្អូនពលរដ្ឋដែលមកស្នើសុំនេះ គឺពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយដោះស្រាយរឿងអាជ្ញាធរជាតិអប្សរា មកបោះបង្គោលការពារត្រពាំងហែផ្កា ដែលមានគម្លាតរហូតដល់២០០ម៉ែត្រពីត្រពាំងុំលោកបន្តថា ក្នុងនាមលោកជាមេភូមិ និងជាមេឪ របស់ពលរដ្ឋ គាត់ស្នើឲ្យអាជ្ញាធរគិតពិចារណាឡើងវិញ នឹងចុះកណត់ព្រំឲ្យត្រឹមត្រូវ កុំធ្វើបាបពលរដ្ឋរបស់គាត់ពេក។ព្រោះដីត្រពាំងទាំងមូលមិនបានបាត់បង់ទៅណាទេ គឺមានតែអ្នកភូមិនេះជួយថែរក្សាឲ្យនៅគង់វង់តាំងតែពីបុរាណមកម្លេះ។លោកបន្តថា សុំស្នើទៅអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយដល់ពលរដ្ឋផង ព្រោះពួកគាត់សុទ្ធតែជាអ្នកក្រស្លូតត្រង់។ជុំវិញករណីនេះដែរលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា លោកបានដឹងដែរករណីនេះតែលោកបានសុំឲ្យពលរដ្ឋធ្វើចិត្តឲ្យត្រជាក់ៗ និងដាក់ពាក្យស្នើសុំមកសង្កាត់មក ហើយខាងសង្កាត់នឹង រៀបចំបញ្ជូនទៅសាលាក្រុង ដើម្បីជួយរកដំណោះស្រាយណាមួយសមរម្យ ជូនពលរដ្ឋ។

គេសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលក្រុង នឹងជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ជួយរកផ្លូវនិងដំណោះស្រាយជូនពលរដ្ឋក្នុងតំបន់ត្រពាំងហែផ្កា នេះបានសមរម្យទៅតាមអ្វីដែលភាគីទាំងសងខាងចង់បាន៕ ដោយ អប្សរា


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14