ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៣៧:០០ ល្ងាច

Position 1

បុរី ឃុនសេង

ពលរដ្ឋ១២នាក់ ពុលនំបញ្ចុក ក្នុងកម្មវិធីបុណ្យមួយ នៅស្រុកក្រឡាញ់

ពលរដ្ឋ១២នាក់ ពុលនំបញ្ចុក ក្នុងកម្មវិធីបុណ្យមួយ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋ ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យមួយ។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០
ក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ ឃំុក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។លោកបន្តថា ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។សមត្ថកិច្ចបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។ រហូតមកដល់ព្រលប់ថ្ងៃដដែលនេះបងប្អូនពលរដ្ឋដែលពុលនំបញ្ចុកមានអក្ការៈធូស្បើយអស់ហើយ។សមត្ថកិច្ចបន្ថែមថា ករណីនេះអាចបណ្តាលមកពីការធ្វើនំបញ្ចុកខ្វះអនាម័យ ហើយកម្លាំងលោកកំពុងស្រាវជ្រាវ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14