ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៦:២៨:០៣ ល្ងាច

Position 1

បុរី ឃុនសេង

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង១០នាក់នៅក្រុងសៀមរាប

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង១០នាក់នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ខ្លាឃ្លោក)០១កន្លែង និងឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់យកទៅសួរនាំ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ម្សិលម៉ិញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានចុះធ្វើការបង្ក្រាបកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ខ្លាឃ្លោក)មួយកន្លែង ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកបន្តថា ក្នុងហេតុការនោះ កម្លាំងនគរបាល ឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់៖១.ឈ្មោះ អៀង សុខគៀង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

២.ឈ្មោះ យ៉ុង នឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៣.ឈ្មោះ ឡាក់ សុខខេង ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤.ឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៥.ឈ្មោះ ខូវ ទាមហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

៦.ឈ្មោះ ព្រីង សាមឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

៧.ឈ្មោះ សុខ នី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប

៨.ឈ្មោះ នាង ផល ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

៩.ឈ្មោះ ហាក់ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

១០.ឈ្មោះ សេង វណ្ណារី ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។មេក្រឡុកខ្លាឃ្លោក ស៊ីសង គេចខ្លួនអស់។

លោកបន្ថែមថា ដកហូតវត្ថុតាងរួមមាន៖ ១.បៀរលេងចំនួន១៧ហ៊ូរស្មើនិង៨៨៤សន្លឹក។២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់។៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន០៤។៤.កំរាលរូបចាក់ចំនួន០១។
ចំពោះអ្នកលេងល្បែងទាំង១០នាក់ត្រូវបានកម្លាំងនគរបាលជំនាញធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅផ្ទះវិញ។ចំណែកម្ចាស់ទីតាំងដែលគេចខ្លួនសមត្ថកិច្ចនឹងស្វែងរកចាត់ការតាមផ្លូវច្បាប់៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14