ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:២៧:១៤ ព្រឹក

Position 1

បុរី ឃុនសេង

ប៉េ​អឹមស្រុកចិត្របុរី បង្ក្រាបរថយន្ថកូរ៉េ ១តោនកន្លះដឹកក្របី សង្ស័យ លួចពីប្រជាពលរដ្ឋ។

ប៉េ​អឹមស្រុកចិត្របុរី បង្ក្រាបរថយន្ថកូរ៉េ ១តោនកន្លះដឹកក្របី សង្ស័យ លួចពីប្រជាពលរដ្ឋ។

ខេត្តក្រចេះ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះអាវុធហត្ថស្រុកចិត្របុរី បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការបាត់ក្របីជាច្រើនក្បាល នៅក្នុងភូមិសាស្រ្ត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទើបកំលាំងអាវុធហត្ថស្រុកបានធ្វើការល្បាតឃ្លាំមើលតាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

លុះវេលាម៉ោង៤និង១៥នាទីទាបភ្លឺ ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២០ កំលាំង ប៉េអឹមស្រុក ៦នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អុឹម ចិត្រា បានចុះល្បាតនិងឃ្លាំមើលបទល្មើស នៅចំនុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ក៏បានឃេីញ
រថយន្តម៉ាកកូរ៉េ ១តោនកន្លះ ក្បាលពណ៌ខៀវ គ្មានស្លាកលេខ បើកក្នុងល្បឿនលឿនខុសប្រក្រតី ក៌មានការសង្ស័យ បានហៅអោយឈប់ដេីម្បីត្រួតពិនិត្យ តែរថយន្តមិនបានឈប់ក៏បានបេីករត់គេចរហូតចូលតាមផ្លូវដី ដល់ចំណុចភូមិក្រសាំង ឃំុថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជនសង្ស័យបានចុះពីក្នុងរថយន្ត រួចដុតរថយន្តហេីយរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងក្របី ៤ក្បាល នៅកន្លែងកេីតហេតុ។

បច្ចុប្បន្ន វត្ថុតាងខាងលើនេះ កំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ដើម្បីចំណាត់ការតាមនីតិវិធី។ដោយ៖ រី ដានីន


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14