ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:៣៣:២៧ ព្រឹក

Position 1

បុរី ឃុនសេង

រថយន្តសាំយ៉ុងបុកអ្នកលក់ទាខ្វៃ ស្លាប់នៅម៉ោង00 និង 00នាទីមុខផ្សារស្រុកពួក

រថយន្តសាំយ៉ុងបុកអ្នកលក់ទាខ្វៃ ស្លាប់នៅម៉ោង00 និង 00នាទីមុខផ្សារស្រុកពួក

ខេត្តសៀមរាប៖ រថយន្តសាំយ៉ុង បើកលឿនទៅបុកអ្នករុញរទេះលក់ទាខ្វៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង00និង00 នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានរថយន្តម៉ាក ssangyong ពណ៌លឿង ស្លាកលេខភ្នំពេញ 2AB - 2248 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរពីលិចទៅកើត បានបុកមនុស្សរុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនឹងកន្លែង។

លោកបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។លោកបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងសហការការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាបអ្នកបើកបរគេចខ្លួននិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក។សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕nokor post

eye-crossed-out


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14