ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៤៦:៥៧ ល្ងាច

Position 1

បុរី ឃុនសេង

ជនជាប់ចោទ ក្នុងករណី​ប្លន់​ជា​ច្រើនដង​នៅក្នុង​ខេត្តសៀមរាបត្រូវបានចាប់ខ្លួនហើយ

ជនជាប់ចោទ ក្នុងករណី​ប្លន់​ជា​ច្រើនដង​នៅក្នុង​ខេត្តសៀមរាបត្រូវបានចាប់ខ្លួនហើយ

ខេត្តសៀមរាប ​៖ ​នៅ​ទីបំផុត ជនជាប់ចោទ ក្នុងករណី​ប្លន់​ជា​ច្រើនដង​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ផ្សេងៗ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ឃាត់ខ្លួន នៅ​ថ្ងៃទី​១៨ ខែកក្កដា​ឆ្នាំ​២០២០ ទៅតាម​ការ​ចុះអនុវត្ត​ដីកាចាប់ខ្លួន​លេខ​១៥៦/២០០៧ ចុះ​ថ្ងៃទី​២៨ មីនា ២០០៧ ចេញ​ដោយ​លោក ឃ​ន សុ​កល ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​ទៅលើ​មុខសញ្ញា​ម្នាក់​ករណី​ប្លន់​នៅ​ស្រុក​ពួក​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​លើ​មុខសញ្ញា​ឈ្មោះ លឿ​ត ធុល ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ ខេត្តសៀមរាប ពីបទ​ប្លន់ ប្រព្រឹត្ត​នៅ​ភូមិ​ប្រដាក់​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០០៦។

លោក​បញ្ជាក់​ថា តាម​ការស្រាវជ្រាវ មុខសញ្ញា​ខាងលើ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​ខាងលើ​រួច គេ​បាន​គេច​ខ្លួន​ទៅ​ខេត្តបន្ទាយមានជ័យ ហើយ​ប្រព្រឹត្ត​បទល្មើស​ប្លន់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ត្រូវ​តុលាការ​កំណត់​ទោស​ជាប់ពន្ធនាគារ​ក្នុង​ខេត្តបន្ទាយមានជ័យ​១០​ឆ្នាំ ហើយ​គេ​ស្នើ​ដូរ​ទៅ​ពន្ធនាគារ​ខេត្តព្រៃវែង កាលពី​ឆ្នាំ​២០១០​។​នេះ​គឺជា​មុខសញ្ញា​ចាស់ ប្លន់​ប្រដាប់​ដោយ​អាវុធ​ដែល​សមត្ថកិច្ច​ពិបាក​ក្នុងការ​តាម​ចាប់ខ្លួន​ជាទីបំផុត។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14