ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៤១:១៩ ល្ងាច

Position 1

បុរី ឃុនសេង

ជាប់ខ្នោះហើយ ជនសង្ស័យដែលគំរាមសម្លាប់ម្តាយមីងនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

ជាប់ខ្នោះហើយ ជនសង្ស័យដែលគំរាមសម្លាប់ម្តាយមីងនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប ទើប កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលស្រុកត្បែងមានជ័យ បានសហការគ្នាតាមចាប់ជនសង្ស័យដែលបានផ្ជុងគំរាមសម្លាប់ម្តាយមីងនិងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃនោះបាននៅលើខ្នងភ្នំត្បែង។

ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៥និង ៣០នាទីថ្ងៃទី២៤ខែក្កដាឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីមនុស្សសតិមិនគ្រប់ និងមានសំបុត្រពេទ្យឆ្កួត ទើបសមត្ថកិច្ចមិនហ៊ានប៉ះ និងបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវក្នុងភូមិខាងលើ អស់មូតូចំនួន៣គ្រឿងនិងឡាន២គ្រឿង ក្នុងនោះបានកាប់ឡានម៉ាសាដាបើកគេចខ្លួនទៅបាត់ដោយភ្ជាប់កាំបិតប៉ាគាក់ទៅតាមឡានផងដែរ។ ជនសង្ស័យនោះមានឈ្មោះ ហែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានដើរចោលផ្ទះជាច្រើនថ្ងៃ ទើបតែថ្ងៃនេះត្រលប់មកផ្ទះវិញស្រាប់តែដេញកាប់គេឯងផ្អើលភូមិតែម្តង។នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើបានទៅសម្ងំនៅលើកំពូលភ្នំត្បែងមានជ័យ ដើម្បីឲ្យលោកស្រោចទឹកលើករាសី។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គំ និងកម្លាំងអធិការក្រុងសៀមរាប កំពុងនាំយកជនសង្ស័យខាងលើ មកកាន់ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14