ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៣០:២១ ព្រឹក

Position 1

បុរី ឃុនសេង

អាវុធហត្ថ ក្របួចជាប់ ទូកដឹកឈើបាន០៣គ្រឿង

អាវុធហត្ថ ក្របួចជាប់ ទូកដឹកឈើបាន០៣គ្រឿង

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបទូកដឹកឈើ៣គ្រឿង (ទូកធំ១គ្រឿង ទូកតូច២គ្រឿង)ល្មើសច្បាប់ ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះដោយមានកម្លាំងសហការ រួមមាន៖ អាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថ ស្រុកចិត្របុរី កម្លាំងអាវុធហត្ថស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានធ្វើការបង្រ្កាបទូកដឹកឈើ ដែលក្រុមឈ្មួញបម្រុងបង្កប់ ជាមួយទូកដឹកគ្រួសដើម្បីយកទៅលក់បន្ត តែអស់លាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបបាន។

លោក​ វរ:សេនីយ៍ត្រី​ អុឹម ចិត្រា ​មេបញ្ជាការ អាវុធហត្ថស្រុកចិត្របុរី ដែលបានដឹកនាំកម្លាំង ចុះ​បង្ក្រាប​បទល្មើសធនធានធម្មជាតិ នៅចំនុច ភូមិ​ឬ​ស្សី​ចារ ឃុំថ្ម​គ្រែ​ ស្រុកចិ​ត្របុរី​ ខេត្ត​ក្រចេះ​
-ជាលទ្ធផល ធ្វើការចាប់ឃាត់ទូកឈើ ចំនួន០៣​គ្រឿង​ ទូកអេវតូច​ ចំនួន​០២គ្រឿង ទូកធំចំនួន០១គ្រឿង ដឹកប្រភេទ​ឈើលេខ១.សុក្រំ​(៥x១៥x២ម៉ែត្រ) ពុំទាន់​ធ្វើ​ការ​វាស់​វែង

បច្ចុប្បន្នវត្ថុតាង ខាងលេីយក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាលព្រៃឈើ​ថ្ម​គ្រែ​ ដេីម្បីចាត់ការតាមនីតិវិធី​ ។
សូមរំលឹកថា ការចរាចរ ឈើតាមទូកតាមដងទន្លេមេគង្គ កើតឡើងមានជាហូហែរ បង្ក្រាបបានចំនួនតិច តែរួចអាចមានចំនួនច្រើន ហើយទូកធំៗ ដែលដឹកខ្សាច គ្រួស ចុះទៅខេត្ត ត្បូងឃ្មុំ ឬ កំពុងចាម ភាគច្រើនមានលួចបង្កប់ឈើប្រភេទ សុក្រំ និងឈើប្រណិតជាច្រើនទៀត៕ដោយ៖ រី ដានីន


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14