ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:១៩:៣២ ល្ងាច

Position 1

បុរី ឃុនសេង

រថយន្តដឹកឈើលោតឆត្រ័ ដល់ថ្ងៃស៊យ អស់លាក់ធ្លាក់ផ្លូវស្លាប់តៃកុងចាំមើលសមត្ថកិច្ចមានចំណាត់ការយ៉ាងណា?

រថយន្តដឹកឈើលោតឆត្រ័ ដល់ថ្ងៃស៊យ អស់លាក់ធ្លាក់ផ្លូវស្លាប់តៃកុងចាំមើលសមត្ថកិច្ចមានចំណាត់ការយ៉ាងណា?

ខេត្តក្រចេះ៖ កាលពីវេលាម៉ោងប្រម៉ាណ០៣និង១៥នាទី យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ សីហា ២០២០នេះ មានហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួុនឯង បណ្ដាលអោយ ស្លាប់មនុស្ស០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(ជនរងគ្រោះ)
នៅចំណុច អូបែកចាន ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវជាតិលេខ០៧(ក្រចេះ-ស្ទឹងត្រែង) ចន្លោះkm 341-342 ធ្វើដំណើរពីទិសខាងជើង ទៅត្បូង។

រថយន្តដឹកឈើដែលក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឲ្យស្លាប់តៃកុង វ័យក្មេង នោះគឺ ម៉ាកហាយឡិនឌ័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C.1408
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានប្រាប់ឲ្យដឹងថា ឡានដឹកឈើនេះទំនងជាតៃកុងងងុយដេក ទើបរ៉េចង្កូតធ្លាក់ផ្លូវបែបនេះ។

ជារៀងរាល់យប់ គេតែងតែសង្កេតឃើញមានរថយន្ដដឹកឈើ បើកបរចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តកំពង់ចាម ដោយកាត់ខេត្តក្រចេះ ផងដែរ ក្នុងល្បឿនលឿន ដូចហោះតែមិនមានសមត្ថកិច្ចណាបង្ក្រាប់បាននោះទេ។
រថយន្តដឹកឈើផ្តាច់ព្រលឹង របស់ក្រុមខេត្តស្ទឹងត្រែង ចាប់៤ទៅ៧ គ្រឿង ជារៀងរាល់យប់៕ រី ដានីន

  • Tags:

Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14