ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៣៦:៣០ ព្រឹក

Position 1

បុរី ឃុនសេង

ឧត្តមសេនីយ៍ត្រី ហួត សធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំគណៈស្នងការ និងត្រួតពិនិត្យដឹកនាំបញ្ជាកម្លាំង ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈស្នងការ

ឧត្តមសេនីយ៍ត្រី ហួត សធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំគណៈស្នងការ និងត្រួតពិនិត្យដឹកនាំបញ្ជាកម្លាំង ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈស្នងការ

ឧត្តមសេនីយ៍ត្រី ហួត សធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំគណៈស្នងការ និងត្រួតពិនិត្យដឹកនាំបញ្ជាកម្លាំង

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈស្នងការ និងត្រួតពិនិត្យស្ដាប់ការដឹកនាំបញ្ជាកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានណែនាំដល់លោកស្នងការរងទាំងអស់ខិតខំយកចិត្តទុកដាក់បញ្ជាដឹកនាំកម្លាំងតាមជំនាញ ដើម្បីការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយពង្រឹងការយាមល្បាត និងប្រចាំបញ្ជា២៤ម៉ោង លើ ២៤ម៉ោង ដើម្បីងាយស្រួលក្តាប់សភាពការណ៍ និងចេញអន្តរាគមន៍បានទាន់ពេលវេលាពេលប្រជាពលរដ្ឋត្រូវការឲ្យជួយ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំណរគុណ និងលើកសរសើរចំពោះលោកស្នងការរង និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់រក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដោយមិនមានកើតបទល្មើសធំដុំណាគួរឲ្យកត់សម្គាល់នោះទេ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជម្រុញឲ្យលោកស្នងការរង និងកងកម្លាំងទាំងអស់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ រួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល ឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៍បានជម្រុញឲ្យកងកម្លាំងទាំងអស់រក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ផងដែរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ និងបន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩  ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតដៃជាមួយនិង សាប៊ូ អាកុល ឬជែល ជាប្រចាំទាំងអស់គ្នា៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14