ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៣២:១៣ ព្រឹក

Position 1

បុរី ឃុនសេង

ឃាត់ខ្លួនគ្រូពេទ្យម្នាក់នៅស្រុកសំបូរ ពីបទមនុស្សឃាតដោយអចេតនា

ឃាត់ខ្លួនគ្រូពេទ្យម្នាក់នៅស្រុកសំបូរ ពីបទមនុស្សឃាតដោយអចេតនា

ខេត្តក្រចេះ៖ នគរបាលស្រុកសំបូរ បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបន្តនីតិវិធី។

ជនជាប់ចោទឈ្មោះ ផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក​សំបូរ និងមានបើកអាជីវកម្ម​ព្យាបាលឯកជន នៅនិងផ្ទះ ក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុក ម្តាយលើទារកអា យុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកនោះស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា ២០២០ កន្លងមកថ្មីៗនេះ។

អធិការនគរបាលស្រុក សំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន​ បញ្ជាក់ថា ​ជនជាប់ចោទជាគ្រូពេទ្យ ត្រូវបាននគរ បាលស្រុក ធ្វើការឃាត់ខ្លួនភ្លាមៗ ទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ បន្ទាប់ពីនគរបាលទទួលបានបណ្តឹង ពីឪពុក ម្តាយរបស់ទារករងគ្រោះ៕

ដោយ រី ដានីន


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14