ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៦:០២:៣៣ ល្ងាច

Position 1

បុរី ឃុនសេង

ពិតជាមហារថ្លើមធំមែនលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទិញដីរំលោភ យកផ្លូវរដ្ឋធ្វើជាកម្មសិទ្ទ ធ្វើឱ្យពលរដ្ឋក្តៅ ក្រហាយជាង១០ឆ្នាំ

ពិតជាមហារថ្លើមធំមែនលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទិញដីរំលោភ យកផ្លូវរដ្ឋធ្វើជាកម្មសិទ្ទ ធ្វើឱ្យពលរដ្ឋក្តៅ ក្រហាយជាង១០ឆ្នាំ

ខេត្តសៀមរាប៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានទិញដី បិទផ្លូវ ធ្វើឱ្យពលរដ្ឋក្តៅក្រហាយជាង១០ឆ្នាំ ស្ថិតភូមិមណ្ឌល៣ ហៅស្ពាន រោករ៉ាក សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបពលរដ្ឋសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈអាជ្ញាធរខេត្តបានបើកផ្លូវអស់ចំនួន៣៨ខ្សែរ នៅសល់ផ្លូវមួយនេះ ប៉ុន្តែបែរជាម្ចាស់ដី រុះរើរបងហើយបិទជិតទៅវិញ បង្កឱ្យពួកគាត់មានការកើតទុកមិនសុខចិត្ត ទើបនាំគ្នាធ្វើការតវ៉ា ដើម្បីឱ្យអាជ្ញារជួយដោះស្រាយ។

អ្នកស្រី ហ៊ុន ម៉ាលីន តំណាងពលរដ្ឋរស់នៅក្នុងភូមិមណ្ឌល៣ ជិត៥០គ្រួសារ បានប្រាប់ បណ្តាញព័ត៌មាន ទូរស្សន៍ នគរប៉ុស្តិ៍ នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះថា កាលពីមុនផ្លូវនេះជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋនៅក្នុងភូមិមណ្ឌល៣ ប្រមាណជាង២០០គ្រួសារបានដើរឆ្លងកាត់ផ្លូវមួយនេះ តាំងពីដើមមកដល់ឆ្នាំ២០០៥ ទើបមានឈ្មោះ អ៊ឹង គៀត ដែល ត្រូវជាឪពុករបស់លោកស្រី អ៊ឹង កន្ថាផាវី ក្រសួងកិច្ចនារីបានទិញដី នេះទុកសម្រាប់ធ្វើផ្ទះ ប៉ុន្តែត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី មកបិទផ្លូវនេះមិនឱ្យពលរដ្ឋចេញចូលតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។

លោកស្រី តំណាងប្រជាពលរដ្ឋបានរៀបរាប់បន្តថា កាលពីឆ្នាំ២០១៧ ពួកគាត់បានទៅដល់មុខសាលាខេត្ត តវ៉ាម្តងហើយ តាំងពីជំនាន់លោក ឃឹម ប៊ុនសុង អតីត អភិបាលខេត្តមុនរហូតមកដល់ឆ្នាំ២០១៨ ក៏មានឃើញខាងអាជ្ញាធរ មកជួយដោះស្រាយម្តង ដែរ ប៉ុន្តែ គ្មានបានលទ្ធផល អ្វីទាល់តែសោះ រហូតដល់បច្ចុប្បន្ន។ ទោះបីពួកគាត់នាំគ្នាស្រែកយ៉ាងណាក៏ដោយ ក៏ គ្មានឃើញខាងអាជ្ញាធរណាម្នាក់ចេញមុខជួយដោះស្រាយឱ្យពួកគាត់នោះទេ។តំណាងពលរដ្ឋបានរៀបរាប់បន្ថែមទៀតថា ចំពោះឯកសារពួកគាត់មានទាំងអស់ តាំងពីមូលដ្ឋានរហូតដល់អាជ្ញាធរខេត្ត ព្រមទាំងខាងសូរិយោដីខេត្ត ចេញគំនូសប្លង់ឱ្យរុះរើថែមទៀត ប៉ុន្តែ លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អាងអំណាច និងអាង ខ្សែធំៗនៅលើ នោះ ទើបមិនព្រមបើកផ្លូវឱ្យប្រជាពលរដ្ឋចេញចូល។

ប្រសិនបើមានការអ្វីកើតឡើង ដូចជាករណីភ្លើងឆេះផ្ទះ ឡានទឹកក៏ចូលមិនបានដែរ សូម្បីតែឡានដឹកសម្រាមចូលដឹករាល់ដងក៏ពិបាកក្នុងការចេញចូលផងដែរ។ដូច្នេះពួកគាត់សំណូមពរឱ្យអាជ្ញាធរខេត្ត ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង

សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមជួយកូនចៅ ផងព្រោះផ្លូវមួយខ្សែនេះ ពួកគាត់មានទុក្ខលំបាកជាង១០ឆ្នាំមកហើយ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ឆ្នាំ២០២០នេះថា ចំពោះដីនៅម្តុំភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលប្រជាពលរដ្ឋជាង៥០គ្រួសារនាំគ្នាធ្វើការតវ៉ាទាមទារសុំបើកផ្លូវនោះ លោក ពុំទាន់បានដឹងច្បាស់នៅឡើយទេ ព្រោះរឿងវាច្រើនពេក លោកចំមិនបានអស់នោះទេ។

ចំណែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាបបានអោយដឹងតាមទូរស័ព្ទថាលោកនិងចាត់អោយមន្រ្តីជំនាញចុះទៅពិនិត្យ

ជុំវិញករណីនេះដែរ ពលរដ្ឋក្នុងក្រុងសៀមរាប រង់ចាំមើលថា តើផ្លូវមួយខ្សែនេះ អាជ្ញាធរខេត្តអាចដោះស្រាយជូនពលរដ្ឋជាង៥០គ្រួសារនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបនោះបានដែរ ឬទេ?ព្រោះមានឯកសារតាំងពី ភូមិ សង្កាត់ រហូតដល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប ចេញដោយ លោក ហ៊ី សាយ ប្រធានមន្ទីរ រហូតដល់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបផងដែរ នៅតែមិនមានដំណោះស្រាយ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14