ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:៤៧:១២ ល្ងាច

Position 1

បុរី ឃុនសេង

ឈ្មួញនៅតែធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ស្រុកឆ្លូង ឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចមិនបង្រ្កាប

ឈ្មួញនៅតែធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ស្រុកឆ្លូង ឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចមិនបង្រ្កាប

កាលពីពេលថ្មីៗនេះគេតែងតែសង្កេតឃើញមានការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងចេញពីស្រុកឆ្លូងខេត្តក្រចេះនឹងធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិ៧៣ឆ្ពោះទៅស្រុកក្រូចឆ្មារយ៉ាងរំភើយដោយមានមេឈ្មួញដុះស្លែរគ្រាក់ៗនៅទីនោះចាំទទួលទិញនិងរត់ការបន្តទៅលក់ឲ្យឈ្មួញនៅតាមបណ្ដាលស្រុកផ្សេងៗទៀតដោយគ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបអ្វីទាល់តែសោះហាក់បីដូចជាអសមត្ថភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៩ខែមករា ឆ្នាំ២០២១ គេបានប្រទះឃើញមានរថយន្តសំាយ៉ុងចំនួន ២គ្រឿងកំពុងធ្វើ សកម្មភាពសម្រុកដឹកជញ្ជូនឈើចេញពីស្រុកឆ្លូងខេត្តក្រចេះឆ្ពោះមកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ បានយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកនោះឡើយទង្វើបែបនេះហើយដែលធ្វើឱ្យមជ្ឈដ្ឋានក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ ៧៣ នោះមានការរិះគន់យ៉ាងចំៗទៅលើអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធដែលមានតួនាទីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ថាអសមត្ថភាពក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើបែកជាបណ្ដែត បណ្ដោយទុកឲ្យមេឈ្មួញទាំងនោះធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃចេញពីស្រុកឆ្លូងឆ្ពោះទៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំជារៀងរាល់យប់ដោយមិនឃើញមានសមត្ថកិច្ចឬក៏មន្ត្រីពាក់ព័ន្ធណាឬក៏សួរនាំនោះឡើយ

ជាពិសេសមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលក្រសួងដាក់មកឲ្យធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគួរតែត្រូវធ្វើយ៉ាងណា?បែរជានាំគ្នាពួនសំងំធ្វើមិនដឹងមិនឮហាក់បីដូចធ្វើជាមិនដឹងអ្វីទាល់តែសោះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៧៣ ក្រចេះឆ្លូងក៏ដូចជាប្រជាពលរដ្ឋរស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជារៀងរាល់យប់ពួកគាត់តែងតែសង្កេតឃើញមានការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងក៏ដូចជារម៉កម៉ូតូផ្សេងៗទៀតជាច្រើនគ្រឿង ចេញយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចណាហ៊ានក្អកនោះឡើយ ប្រហែលជាមន្ត្រីពាក់ព័ន្ធបានកំពុងត្រូវរ៉ូវគ្នាជាមួយមេឈ្មួញដុះស្លែរទាំងនោះហើយមើលទៅ បានជាគ្មានអ្នកណាមកសួរនាំឬធ្វើការបង្ក្រាបនោះ ឬក៏អសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតមាន។ពួកគាត់បានបន្តទៀតថាកន្លងមកឃើញមានការចាប់ឬបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ផងដែរក៏ប៉ុន្តែបានតែមួយរយៈប៉ុណ្ណោះ ឥឡូវនេះបានកក្រើកឡើងវិញហើយ ការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញនៅតែបន្តដឹកជញ្ជូនទាំងថ្ងៃទាំងយប់ដូចហែកឋិនដ៏ដែល។

ដូច្នេះហើយទើបពួកគាត់មានការរិះគន់យ៉ាងចំៗទៅលើអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងនោះដែលសព្វថ្ងៃកំពុងឃុបឃិតនិងបើកដៃឲ្យឱ្យក្រុមឈ្មួញទាំងនោះដឹកជញ្ជូនឈើចេញជារៀងរាល់យប់ដោយមិនខ្លាចអ្វីនោះទាល់តែសោះ ពួកគាត់បានបន្តទៀតថាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះ ថាពូកែណាស់ខាងចាប់ក៏ប៉ុន្តែចាប់បានតែប្រជាពលរដ្ឋក្រីក្ររកស៊ីដឹកឈើបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះចំណែកឯមេឈ្មួញធំៗដុះស្លែពូគាត់មិនដែលឃើញធ្វើការបង្ក្រាបឬចាប់បានម្ដងណានោះឡើយ។ដូច្នេះហើយពួកគាត់សំណូមពរទៅដល់កងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាពិសេសឯកឧត្តម សៅសុខា សូមមេត្តាជួយទប់ស្កាត់ក៏ដូចជាចាត់វិធានការទៅលើក្រុមឈ្មួញដែលកំពុងរកស៊ីដឹកជញ្ជូនឈើដូចសព្វថ្ងៃនេះផងបើមិនដូច្នោះទេព្រៃឈើនិងរលាយហិនហោចអស់ជាក់ជាមិនខាន៕ដោយ៖ រី ដានីន


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14