ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:៣១:៣៨ ព្រឹក

Position 1

បុរី ឃុនសេង

បន្ទាប់ពីករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័ត ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ​ ថ្នាក់​លេីបញ្ជាអោយ​មានការស៊េីបអង្កេត​។

បន្ទាប់ពីករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័ត ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ​ ថ្នាក់​លេីបញ្ជាអោយ​មានការស៊េីបអង្កេត​។

ប្រភព​ច្បាស់​ការ​ពី​ទីចាត់ការ​គយ​ និង​ រដ្ឋាករ​ បានអោយដឹងថា​ បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បញ្ជាអោយចុះ​ស្រាវជ្រាវ​ហេីយ​។ ចំណែក​ខាង​ក្រសួង​ការពារ​ជាតិ​ ក៏មាន​ការចុះ​ស៊េីបអង្កេត​ដែរ​

ប្រភព​ពី​យោធភូមិភាគ​៥​ បានអោយដឹងថា​ ក្រសួង​ការពារ​ជាតិ​ បានចាត់​តាំង​អោយ​ ក្រុម​អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ​ និង​ អគ្គនាយក​សំភារៈ​បច្ចេកទេស​ ចុះទៅស្រាវជ្រាវរកការពិត​ ជាលទ្ធផល​យ៉ាងណា​នោះ​សូមរង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​ ស្ថាប័ន​ទាំងពីរ​សិន​ ។

ការចាប់​រថយន្ដ​អង្គភាព​កងការពារ​ព្រំដែន​ ៥០៣​ ដែល​ដឹកនាំ​ដោយ​ លោក​ ឈួន​ សោភា​ ប្រធាន​គយចល័ត​តំបន់​ ៥​ បាន​ទទួល​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​និងបណ្តាញសង្គម ។ មាន​មតិ​ខ្លះ​បានលេីកឡេីងថា​ ឈួន​ សោភា​ ហាក់​ដូចគ្មាន​បទល្មើស​គេចពន្ធត្រូវចាប់​ បែជាមកចាប់​រថយន្ត​របស់រដ្ឋអោយបង់ពន្ធទៅវិញ​ ។ មាន​ទំនិញ​គេចពន្ធច្រេីនណាស់​ រួមទាំង​រថយន្ដ​សេរី​ទំនើប​ៗ​ផង​ ត្រូវ​ចាប់​ បែជាមិនចាប់​ មកចាប់​រថយន្ត​ កញ្ចាស់​ ដែល​ប្រើ​ប្រាស់​ជិត​ ១០​ ឆ្នាំ​ទៅហើយ​ ។


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14