ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:៥១:២៩ ព្រឹក

Position 1

បុរី ឃុនសេង

អធិការនគរបាលស្រុកប្រាសាទបាគង ថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីនិងថ្នាក់ដឹកនាំនៃស្នងការខេត្តសៀមរាប

អធិការនគរបាលស្រុកប្រាសាទបាគង ថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីនិងថ្នាក់ដឹកនាំនៃស្នងការខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២១នេះអាជ្ញាធរអគ្គិសនីខេត្តសៀមរាបនិងតំណាងស្នងការនគរបាលខេត្ត បានចុះសួរសុខទុក្ខនិងផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចដែលបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋនិងរបស់ អគ្គិសនីខេត្តសៀមរាប អស់ជាច្រើនដង។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាបដែលបានផ្ដល់ថវិកាដល់កងកម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ទាំងអស់ដែលបានប្រឹងប្រែងបង្ក្រាប ករណីចោរលួចខ្សែភ្លើងនេះបានសម្រេច។លោកបន្តថា ថវិកាដែលសប្បុរសជន ឧបត្ថម្ភ នេះខាងលោកបានប្រគល់ជូន អង្គភាពនិមួយៗរួចរាល់ហើយ។ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋានខេត្តសៀមរាបដែលបានចុះលើកទឹកចិត្តដល់កងកម្លាំងដោយផ្ទាល់ផងដែរ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃនេះលោកមកក្នុងនាមតំណាងរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប បានចុះមកស្រុកប្រាសាទបាគង ដើម្បីណែនាំពង្រឹងនិងលើកទឹកចិត្តដល់កងកម្លាំង។

លោកបន្តថា នៅក្នុងករណីនេះ សូមកោតសសើរដល់កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគងដែលបានសហការគ្នាបង្ក្រាបករណីចោរលួចខ្សែភ្លើងនេះបានដោយជោគជ័យ។ក្នុងនោះលោកបានថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនីខេត្តសៀមរាបដែលបានគាំទ្រនិងផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលស្រុកប្រាសាទបាគងផងដែរ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14