ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៤:៥៦:៤៤ ព្រឹក

Position 1

បុរី ឃុនសេង

ចាប់ខ្លួន លោកផ្កាយ២​ម្នាក់​ និងបក្ខពួក២នាក់ទៀតរៀបចំកម្មវិធីផឹកស៊ី

ចាប់ខ្លួន លោកផ្កាយ២​ម្នាក់​ និងបក្ខពួក២នាក់ទៀតរៀបចំកម្មវិធីផឹកស៊ី

ចាប់ខ្លួន លោកផ្កាយ២​ម្នាក់​ និងបក្ខពួក២នាក់ទៀតរៀបចំកម្មវិធីផឹកស៊ីរាំ ច្រៀងសប្បាយជាមួយអ្នកជួលផ្ទះ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ​ កាលពីយប់ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនលោកផ្កាយ២​ម្នាក់ និង បក្ខពួក២នាក់ទៀត ដែលបានរៀបចំកម្មវិធីផឹកស៊ីរាំ ច្រៀង បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។

សមត្ថកិច្ច បានឲ្យដឹងថា លោកផ្កាយ២រូបនេះ មានឈ្មោះ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់ជាច្រើននាក់ ។

ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ថា «នៅពេលនេះសម្តេចតេជោកំពុងធ្វើលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត»៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14