ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:០៩:១៣ ព្រឹក

Position 1

បុរី ឃុនសេង

ដុតសម្លាប់មនុស្សចោលនៅក្នុងព្រៃកាលពី៣ថ្ងៃមុន តាមពិតឃាតកគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ

ដុតសម្លាប់មនុស្សចោលនៅក្នុងព្រៃកាលពី៣ថ្ងៃមុន តាមពិតឃាតកគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ

សៀមរាប៖ នៅទីបំផុតកម្លាំងនគរបាលជំនាញខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានបំបែកករណីដុតសម្លាប់មនុស្សចោលនៅក្នុងព្រៃកាលពី៣ថ្ងៃមុនបានហើយ តាមពិតឃាតកគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ។
   
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
   
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថាកម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរហូតដល់៣ថ្ងៃទើបបំបែកសំណុំរឿងនេះបានដោយជោគជ័យ។លោកបន្តថា កម្លាំងនករបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប(ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។លោកបន្ថែមថា នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១ជនសង្សយ័  អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ  បានមករាយការណ៍ប្រាប់សម្ថកិច្ចប៉ុស្តិ៍នគរបាលថាខ្លួនបាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសម្តីគ្នា។  ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិនិងប្រជាពលរដ្ឋ ជួយរកឈ្មោះ លី កូលាប ដែលបានបាត់ខ្លួន។នៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែលប្រជាការពារភូមិបានរុករកនៅដីចំការរបស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង  ក្នុងព្រៃល្បាស់ចំណុចខាងលើ។ ដោយហេតុនេះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកន្ទួតនិងប៉ុស្តិ៍រដ្ឋបាលតាសៀម ចុះដល់កន្លែងសាកសពដែលត្រូវភ្លើងឆេះដើម្បីស្រាវជ្រាវនិងប្រមូលព័ត៌មាន ក្រោយពីមានការឆ្លងយោបល់ពីការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់។ក្រោយមកឈ្មោះ អេង អឿន ជាជនសង្ស័យខាងលើនាំខ្លួនមកសាកសួរនៅអធិការដ្ឋានរូបគាត់បានសារភាពថាពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយមូលហេតុឈានដល់ការសម្លាប់គាត់មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែងបែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។ពេលស្លាប់ហើយគាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូកហើយគ្របកៅស៊ូតង់ពណ៌ខៀវពីលើមិនអោយអ្នកណាដឹង គាត់ទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨មេសា២០២១លុះដល់វេលាម៉ោង០៤,០០នាទីទៀបភ្លឺថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសពនិងគោយន្តកន្រ្តៃយកទៅដុតចោលនៅចំនុចខាងលើដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។
 
 បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14